website_news:2020271006

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង្មរ ចំនួន ០៧នាក់

https://www.facebook.com/GDIOfficial 26-10-2020

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ក្នុងរង្វង់ប្រតិបត្តិការណ៍របស់ប៉ុស្តិ៍ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ ក៏បានប្រទះឃើញប្រជាពលរដ្ឋខែ្មរ ចំនួន ០៧នាក់ ស្រី ០៣នាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលខ្លះជាអ្នកស៊ីឈ្នួលលើកសំភារៈ និងខ្លះទៀតជាអាជីវករ បានធ្វើការឆ្លងដែនចេញទៅផ្សារ បានខៅឌីន (ផ្សារជាប់ព្រំដែន) ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ តាមរបៀងស្លាបឆ្វេងរបស់ប៉ុស្តិ៍។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត និងបានអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕

website_news/2020271006.txt · Last modified: 2020/10/27 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki