website_news:2020271105

កិច្ចប្រជុំត្រួតពិនិត្យតាមដានការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់លេខាធិការដ្ឋាននៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ)

https://www.facebook.com/deputygovernoryousophear 26-11-2020

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប៥៤នាក់ ស្រី ៣៤នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២០ កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈម មួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ ពិសេសការស្រាវជ្រាវស្វែងរកចាប់និងឃាត់ខ្លួនមេខ្យល់ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

website_news/2020271105.txt · Last modified: 2020/11/27 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki