website_news:2020280201

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលណែនាំលុបបំបាត់ អ្នកលក់ផលិតផលអនឡាញ ស្លៀកពាក់សិចស៉ីហួសហេតុ

http://www.freshnewsasia.com/ 2020-02-27

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ ដែលមានលោកស្រី ជូ ប៊ុនអេង ជាប្រធាន បានផ្ញើសារលិខិត ថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានណែនាំឲ្យលុបបំបាត់ ទង្វើអសីសធម៌មួយចំនួន របស់អ្នកលក់ផលិតផលតាមអនឡាញ ដោយស្លៀកពាក់សិចស៉ីហួសហេតុ។

លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានប្រកាសគាំទ្រ ទាំងស្រុងចំពោះវិធានការដ៏មុតស្រួច ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជំរុញលើកទឹកចិត្តឲ្យប្រឹងប្រែង រឹងតែសកម្ម ក្នុងការលុបបំបាត់អំពើអសីលធម៌ក្នុងសង្គម លើកកម្ពស់តម្លៃអត្ត សញ្ញាណជាតិ តម្លៃស្ដ្រីខ្មែរ ការពារភាពសុខុដុមរម្យនា និងសន្ដិភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាជន។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានចាត់ទុកដែរថា ឥរិយាបថរបស់អ្នកលក់ផលិតផលអនឡាញ មួយចំនួនដែលបង្ហាញរូបភាពសិចស៉ី អាសអាភាស ជាកត្តាអូសទាញ និងរុញច្រានឲ្យមានការកើនឡើងនូវអំពើឆបោក និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញ ដែលក្នុងនោះ ស្ដ្រី យុវវ័យ និងកុមារ គឺជាអ្នករងគ្រោះ៕

website_news/2020280201.txt · Last modified: 2020/02/28 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki