website_news:2020280203

ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ចូលរួមសន្និសីទថ្នាក់តំបន់ ក្រោមប្រធានបទ «ការពារការកេងប្រវញ្ច័ផ្លូវភេទលើកុមារតាមប្រពន្ធ័អនឡាញ» នៅទីក្រុងបាងកក

http://www.freshnewsasia.com/ 2020-02-27

(ភ្នំពេញ)៖ លោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរង តំណាងលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញទៅចូលរួមសន្និសិទថ្នាក់តំបន់ ប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី សម្បត្តិ សុគន្ធា បានធ្វើបទបង្ហាញជូនដល់អង្គសន្និសិទ លើការអនុវត្តការងារ ការលើកកម្ពស់ ទប់ស្កាត់ និងការពារការកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងផែនការទប់ស្កាត់អំពើហិង្សាលើកុមារ២០១៧-២០២១ នៅក្នុងសន្និសីទថ្នាក់តំបន់ ASEAN ស្តីពីការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

គួរជម្រាបថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៤ ដែលនឹងត្រូវចូលរួមការសិក្សាស្រាវជ្រាវ ថ្នាក់ពិភពលោកលើការបញ្ឈប់គ្រោះថ្នាក់ នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕

website_news/2020280203.txt · Last modified: 2020/02/28 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki