website_news:2020280204

ក្រសួងមុខងារសាធារណៈនិងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រជុំពិភាក្សាករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី

http://cambodiapolice.com/policekh/ 5:15 pm 27 កុម្ភះ 2020 70

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងមុខងារសាធារណៈបានបើកកិច្ចប្រជុំពិភាក្សាករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួមុខងារសាធារណៈ និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលមានវត្តមានលោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ លោកជំទាវ ប៊ុន ឈិតវាសនា អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងប្រតិភូអបដំណើរ ព្រមទាំងមន្ទីរកិច្ចការនារី លោក-លោកស្រីស្នងការរងផែនការងារជំនាញពាក់ព័ន្ធ ព្រមទាំងលោកនាយ នាយរងការិយាពាក់ព័ន្ធ និងលោកមេបញ្ជាការ បញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តអញ្ជើញចូលរួមផងដែរ ។

ឯកឧត្តម ជុក មុន្នី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាន និងលទ្ធផលនៃការអនុវត្តច្បាប់ជាតិ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទហើយស្វែងយលពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ និងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទីនិងសុខមាលភាពស្ត្រី ។ ឯកឧត្តមបានបន្តថា ដើម្បីការពារបាននូវបញ្ហាប្រឈមទាក់ទងការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើអនីតិជនជាស្ត្រី សមត្ថកិច្ចត្រូវសហការជាមួយអាជ្ញាធរធ្វើការផ្សព្វផ្សាយអំពីច្បាប់ បទប្បញ្ញត្តិនានាដែលច្បាប់បានចែង និងធ្វើការអប់រំដល់ពួកគាត់ឲ្យបានយល់ដឹងទើបការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្លូវភេទលើអនីតិជនជាស្ត្រីមានការថមថយនៅតាមមូលដ្ឋានរបស់ពួកគាត់ ៕

website_news/2020280204.txt · Last modified: 2020/02/28 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki