website_news:2020280206

គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលករខ្មែរ ចំនួន ៣២នាក់ ដើម្បីធ្វើដំណើរទៅតវីសារ

https://www.facebook.com/officialworker/ 28.02.2020

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលករខ្មែរ ចំនួន ៣២នាក់ ដើម្បីធ្វើដំណើរទៅតវីសា ប៉ុន្តែចៃដន្យកើតគ្រោះថ្នាក់តាមផ្លូវបណ្ដាលឲ្យមានពលករខ្មែរ ០៤នាក់រងរបួសធ្ងន់ និងស្រាល ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ចំណុចកើតហេតុនៅផ្លូវជាតិ ភេត បុរី-ភេតកាសេមម្ដុំគីឡូម៉ែត្រលេខ១៤០ ស្ថិតនៅក្នុងភូមិ១ សង្កាត់ថាប់ខាង ស្រុកខៅណយ ខេត្តភេតបុរី ក្នុងហេតុការណ៍នេះមានពលករខ្មែររងរបួសចំនួន ០៤នាក់ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខៅណយ ខេត្តភេតបុរី។

website_news/2020280206.txt · Last modified: 2020/02/28 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki