website_news:2020280207

រថយន្តដឹកពលករខ្មែរពីទីក្រុងបាងកកទៅធ្វើការសំណង់នៅខេត្តភីជីត ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវបណ្ដាលឲ្យមានពលកររបួសចំនួន ៤២នាក់

https://www.facebook.com/officialworker/ 27.02.2020

មានករណីរថយន្តដឹកពលករខ្មែរពីទីក្រុងបាងកកទៅធ្វើការសំណង់នៅខេត្តភីជីត ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវបណ្ដាលឲ្យមានពលកររបួសចំនួន ៤២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨យប់ ត្រូវនិង ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១១៧ សាយណាខនសុវណ្ណភីសុតនលោក ត្រងចំណុចគីឡូម៉ែត្រ៨០-៨១ ស្ថិតក្នុងភូមិ៥ សង្កាត់ណើនប៉ ស្រុកសាយងាម ខេត្តភីជីត ប្រទេសថៃ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភីជីត យោងតាមប្រភពព័ត៌មានបឋម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានពលករស្លាប់បាត់បង់ជីវិតនោះ។

website_news/2020280207.txt · Last modified: 2020/02/28 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki