website_news:2020280407

ពលករខ្មែរ១៤នាក់ក្នុងចំណោម១៧នាក់ត្រូវបានអាជ្ញាធរថៃដោះលែង ក្រោយបង់ប្រាក់ពិន័យ

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ April 28, 2020

ភ្នំពេញ ៖ អាជ្ញាធរថៃបានសម្រេចដោះលែងពលករខ្មែរចំនួន១៤នាក់ ក្នុងចំណោម១៧នាក់ ដែលពាក់ព័ន្ធបទល្មើសនឹងបម្រាបរបស់រដ្ឋាភិបាលថៃ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់ពិន័យចំនួន ៤ម៉ឺនបាត ឬស្មើជាង១២០០ដុល្លារ សម្រាប់មនុស្សម្នាក់។ នេះបើយោងតាមការដកស្រង់សំដីមន្ត្រីក្រសួងការបរទេសកម្ពុជាដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក។

សូមជម្រាបថា ពលករខ្មែរសរុប១៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តផាធុមថានី ប្រទេសថៃ ចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាល្មើសបម្រាមប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈដែលពួកគេបាននាំគ្នាផឹកស៊ី ហើយហ៊ោកញ្ជ្រៀវថតសំញែងតាម Facebook ថែមទៀត។

យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ទោះបីមានការដោះលែងពលករខ្មែរ១៤នាក់ នោះក៏ដោយក៏នៅសល់ពលករខ្មែរចំនួន៣នាក់ទៀតមិនត្រូវបានដោះលែងនោះទេ ដោយសារតែពួកគេមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ឲ្យអាជ្ញាធរថៃ៕

website_news/2020280407.txt · Last modified: 2020/04/28 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki