website_news:2020280504

សមត្ថកិច្ចទប់ស្គាត់ពលករ៨នាក់រួមមេខ្យល់ម្នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 27/05/2020

ក្រុងប៉ោយប៉ែត ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីព្រឹកមិញបានចុះទប់ស្កាត់ពលករចំនួន៨នាក់ រួមទាំងមេខ្យល់ម្នាក់ផងដែរ ដែលមានបំណងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ តាមច្រកព្រំដែន៨៩១ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនោះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានមេខ្យល់នាំពលករបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃតាមច្រកនេះ ។ កម្លាំងសមត្ថកិច្ចក៏បានទប់ស្កាត់មនុស្សចំនួន៩នាក់នោះមិនឲ្យឆ្លងចូលដីថៃនោះឡើយ ។ ពលករទាំងនោះត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកទៅសួរនាំដែល ក្នុងនោះមានស្រី៣នាក់ប្រុស៦នាក់រួមទាំងមេខ្យល់ម្នាក់ផងដែរ៕

website_news/2020280504.txt · Last modified: 2020/05/28 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki