website_news:2020280508

ពលករខ្មែរដែលវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពជំងឺឆ្លងកូវីដ-១៩ឡើយ

https://www.information.gov.kh/ ថ្ងៃទី 27 ខែឧសភា ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចករកម្ពុជាអនុញ្ញាតឲ្យពលករខ្មែរ ដែលវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ឡើយ។ នៅថ្ងៃទី២៧ ឩសភា ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថាតើ មានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភានេះ កម្ពុជាមានអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន១២៤នាក់ ក្នុងនោះជាសះស្បើយ១២២នាក់ នៅសល់២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងយកចិត្តទុកដាក់បំផុតពីក្រសុខាភិបាល៕

website_news/2020280508.txt · Last modified: 2020/05/28 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki