website_news:2020280702

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់អាជ្ញាធរខេត្តសៀមរាប

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 27 ខែ July ឆ្នាំ 2020

សៀមរាប៖ នៅថ្ងៃចន្ទ ទី២៧ ខែកក្តដា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះដែរទទួលបានចំនួនសរុប ២៩នាក់ ស្រីចំនួន ១៧នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៥,៩៩៦នាក់ ស្រីចំនួន ៦,៩៩០នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៥,៩៩៦នាក់ ស្រី ៦,៩៩០នាក់ គឺពិនិត្យសុខភាពបានទាំងអស់។ សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៣០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

website_news/2020280702.txt · Last modified: 2020/07/28 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki