website_news:2020280709

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ៖ ការឆ្លងដែនទៅថៃ អំឡុងពេលនេះ មានហានីភ័យច្រើនណាស់

http://btv.com.kh/ 27/07/2020

បាត់ដំបង៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានធ្វើការអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋ កុំលួចឆ្លងទៅប្រទេសថៃ ក្នុងអំឡុងពេលនេះ ព្រោះវាមានហានិភ័យច្រើនណាស់ ពិសេស គឺការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព និងវិធានការទប់ស្កាត់កូវីដ–១៩ នៅក្នុងស្រុកសំពៅលូន កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ លោកស្រី ស៊ុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរខេត្តបាត់ដំបង នៅតែមានការព្រួយបារម្ភចំពោះការព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋខ្មែរ ចូលទៅប្រទេសថៃ តាមច្រករបៀងនានា។ លោកស្រី បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ កុំបន្តលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃទៀត ព្រោះមានហានិភ័យច្រើន ដូចជាប្រឈមនឹងការជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ពិសេសបញ្ហាឆ្លងរីករាលដាលកូវីដ–១៩ ដែលពិភពលោកកំពុងមាន ការព្រួយបារម្ភជាខ្លាំងនោះ។

កាលពីពេលថ្មីៗនេះ កងកម្លាំងការពារព្រំដែន បានឃាត់ខ្លួនពលរដ្ឋ ដែលលួចចូលទៅថៃតាមច្រក របៀងនានា ចំនួនជាង៨០០នាក់ ដែលក្នុងនោះមានពលរដ្ឋរស់នៅខេត្តបាត់ដំបងផង និងបណ្ដាខេត្ត ផ្សេងៗទៀតផង តាមរយៈមេខ្យល់បញ្ចុះបញ្ចូល ។ សម្រាប់ច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបង គឺមានការអនុញ្ញាតឲ្យឆ្លងកាត់ដឹកទំនិញ តែពីរច្រក ទ្វារអន្តរជាតិប៉ុណ្ណោះ គឺច្រកទ្វារអន្តរជាតិដូង ក្នុងភូមិសសាស្ត្រស្រុកកំរៀង និងច្រកទ្វារអន្តរជាតិភ្នំដី ក្នុង ស្រុកសំពៅលូន ដោយមិនមានការអនុញ្ញាតឲ្យមនុស្សឆ្លងកាត់ដូចមុននោះទេ៕

website_news/2020280709.txt · Last modified: 2020/07/28 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki