website_news:2020280813

ស្ដ្រីពលករខ្មែរម្នាក់ត្រូវថៅកែថៃបញ្ឈប់អោយធ្វើការទាំងកណ្ដាលទី កំពុងបន្តសពុលភាពប័ណ្ណការងារនិងវីសាស្នាក់

https://www.facebook.com/MrPheaktraPrak 28-08-2020

ថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវ វិបត្តិរបស់ស្ដ្រីពលករខ្មែរម្នាក់ត្រូវថៅកែថៃបញ្ឈប់អោយធ្វើការទាំងកណ្ដាលទីកំពុងបន្តសពុលភាពប័ណ្ណការងារនិងវីសាស្នាក់។ ស្ដ្រីពលករខ្មែរម្នាក់ ឈ្មោះ ហួរ ឈូក អាយុ 26ឆ្នាំ ស្រុកកំណើតរស់នៅភូមិសាំរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បច្ចុប្បន្នជាពលករចំណាកស្រុកធ្វើការសំណង់នៅតំបន់ ប្រារ៉ាមកៅ នៃទីក្រុងបាងកក ប្រទេសថៃ។ តាមសាច់រឿងស្ដ្រីពលករខ្មែរខាងលើគាត់រៀបរាប់ប្រាប់យើងខ្ញុំទាំងអួលដើមករថាបច្ចុប្បន្នគាត់ធ្វើការសំណង់នៅលើអាគារ66ជាន់ មួយកន្លែងនៅកណ្ដាលទីក្រុងបាងកកប្រទេសថៃ ហើយគាត់ត្រូវថៅកែថៃបង្ខំអោយឈប់ធ្វើការ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី27 ខែសីហា ឆ្នាំ2020 ដោយសារមូលហេតុតែគាត់ សុំថៅកែមិនធ្វើការនៅកន្លែងខ្ពស់ ព្រោះមូលហេតុសុខភាពគាត់មិនសូវល្អហើយមានអាការៈវិលមុខជាញឹកញាប់ការសុំរបស់គាត់បានធ្វើអោយថៅកែថៃនោះសម្រេចបញ្ឈប់ការងារគាត់ទៅវិញ ។ គាត់បានបញ្ជាក់បន្តទៀតថានៅស្អែកគាត់ត្រូវទៅដំណើរការបន្ដសពុលភាពប័ណ្ណការងារ និងវីសាស្នាក់នៅជាមួយថៅកែនេះប៉ុន្តែបើគាត់បញ្ឈប់ខ្ញុំដូច្នេះតើអោយខ្ញុំធ្វើយ៉ាងណា ស្ដ្រីដដែលបានរៀបរាប់ទាំងអួលដើមកថាគាត់គ្រាន់តែសុំមិនធ្វើការនៅកន្លែងខ្ពស់ហេតុអ្វីបញ្ឈប់គាត់ ។

គាត់ប្រាប់ខ្ញុំថា គាត់មានការបារម្ភយ៉ាងខ្លាំងរឿងត្រូវបន្តសពុលភាពប័ណ្ណការងារ និងវីសាស្នាក់នៅនៅស្អែកនេះ ព្រោះបើគេបញ្ឈប់ខ្ញុំត្រឹមរឿងការងារខ្ញុំមិនព្រួយបារភ្ភទេប៉ុន្តែរឿងបន្តឯកសារខ្ញុំត្រូវខាងមន្ទីរការងារកំណត់ឲ្យទៅបន្តសពុលភាពនៅថ្ងៃស្អែកនេះតើខ្ញុំត្រូវធ្វើដូចម្ដេច.? វិញ។ នៅព្រឹកស្អែកនេះខាងថៅកែថៃបានណាត់គាត់អោយទៅទទួលលិខិតឈប់ធ្វើការ គាត់មានការសោកស្ដាយយ៉ាងខ្លាំងនូវរឿងរ៉ាវដែលកើតឡើងចំពោះគាត់ ។ ចំពោះរឿងរ៉ាវនេះដែរខ្ញុំបាទបានណែនាំអោយគាត់ទៅទំនាក់ទំនងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ អោយជួយអន្តរាគមន៍ ដើម្បីទទួលបានសិទ្ធិផ្សេងពីបញ្ឈប់ការងារដោយមិនមានមូលហេតុ។ “ការចំណាកស្រុកអាចធ្វើការអោយអ្នកប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ឧទាហរណ៍ដូចជាករណីខាងលើនេះដើម មុននឹងចំណាកស្រុកសូមគិតអោយច្បាស់មុនសម្រេចចិត្ត”។

website_news/2020280813.txt · Last modified: 2020/08/28 14:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki