website_news:2020280901

ពលករខ្មែរ៧នាក់ លួចឆ្លងដែនដោយខុសច្បាប់ ត្រូវទាហានថៃ ចាប់ត្រង់បរិវេណភូមិប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ

http://btv.com.kh/ 27/09/2020

ស្រះកែវ ៖ កម្លាំងទាហានថៃ ចុះល្បាត និងឃ្លាំមើលនឹងទប់ស្កាត់ការលបលួចចូលប្រទេសដោយខុសច្បាប់ របស់ពលករខ្មែរ នៅបរិវេណជាយដែនតាមច្រករបៀង ក្នុងទឹកដីទទួលខុសត្រូវក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ បានចាប់ឃុំខ្លួនពលករខ្មែរបានចំនួន៧នាក់ ខណះកំពង់លួចចូលមកប្រទេសដោយខុសច្បាប់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ។

សមត្ថកិច្ច បានឲ្យដឹងថា ខណៈពេលដែលសមត្ថកិច្ចក្រុមចាប់ឃុំខ្លួន បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យថា ជាពលករខ្មែរ កំពង់លួចធ្វើដំណើរចូលមកតាមច្រករបៀងពីខាងប៉ោយប៉ែត ប្រទេសកម្ពុជា ត្រង់បរិវេណភូមិដុង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីធ្វើដំណើរឆ្ពោះទៅឯផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ ។សមត្ថកិច្ច ក៏បាននាំកម្លាំងទៅឡោមព័ទ្ធ នឹងចាប់ខ្លួនពលករខ្មែរបានចំនួន៧នាក់ ក្នុងនោះប្រុស២ ស្រី៤នាក់ នឹងក្មេងប្រុស១នាក់ ពេលត្រួតពិនិត្យមិនមានឯកសារធ្វើដំណើរ នឹងឯកសារអនុញ្ញាតធ្វើការនៅប្រទេសថៃ ទើបឃុំខ្លួនពលករខ្មែរទាំងអស់យកទៅសួរនាំនៅឯទីបញ្ជាការកងរយលេខ1205ភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ។

យ៉ាងណាក៏ដោយ ពលករខ្មែរទាំងអស់ បានសារភាពថា បានលួចធ្វើដំណើរឆ្លងដែនចូលមកប្រទេសថៃ ដើម្បីទៅធ្វើការនៅផ្សាររោងគ្លឿ ដោយសារនៅកម្ពុជាមិនមានការងារធ្វើ នឹងមិនមានចំណូល ទើបនាំគ្នាធ្វើដំណើរលួចចូលមកប្រទេសថៃ ដើម្បីមករកការងារធ្វើ បន្ទាប់មក សមត្ថកិច្ចទាហានបានថតរូបនឹងធ្វើកំណត់ហេតុ មុនហ្នឹងទំនាក់ទំនងទៅខាងភាគីកម្ពុជា នឹងនាំពលករទាំងអស់នោះបញ្ជូនត្រឡប់ទៅប្រទេស តាមច្រកដែលបានចុះMOUជាមួយគ្នា៕ ដោយ ៖ បាន ចក់

website_news/2020280901.txt · Last modified: 2020/09/28 12:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki