website_news:2020280906

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 25-09-2020

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៧និង៤០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៦នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៦នាក់នេះ មាន ១. ឈ្មោះ ឈឹម សុខុម ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិទូកមាស ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត, ២. ឈ្មោះ វុន សាវៀក ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិជុំនិតឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង, ៣. ឈ្មោះ ឡេង ឆៃយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ, ៤. ឈ្មោះ ភី សួន ភេទប្រុស អាយុ ២០ឆ្នាំ ភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត, ៥. ឈ្មោះ វី ប៉ូ ភេទស្រី អាយុ ៤០ឆ្នាំ ភូមិវត្តខ្នុរជ័យ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ៦. ឈ្មោះ គង់ ស៊ីលាប ភេទស្រី អាយុ ៣២ឆ្នាំ ភូមិ២ ឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020280906.txt · Last modified: 2020/09/28 13:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki