website_news:2020281003

ក្រុមការងារលេខាធិការដ្ឋាន បានបន្តចុះបណ្តុះបណ្តាលស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងកិច្ចបង្ការការពារការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតាមសហគន៍នៅវិទ្យាល័យក្រឡាញ់

https://www.facebook.com/deputygovernoryousophear/ 21-10-2020

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រធានបទសំខាន់ៗចំនួនបី៖ ១. កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២. វិធីសាស្រ្តនៃការទប់ស្កាត់អំពើជួញដូរមនុស្ស និង ៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ត្រូវបានចែករំលែកដល់សិក្ខាកាមជាកុមារ យុវជន និងលោកគ្រូអ្នកគ្រូចំនួន៤៩នាក់នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារនៅតាមសហគមន៍”។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងអង្គការសកម្មភាពដើម្បីកុមារ (APLE)។

website_news/2020281003.txt · Last modified: 2020/10/28 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki