website_news:2020281005

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅអនុវិទ្យាល័យប្រាសាទធ្នង់ ស្រុកអង្គរជុំ បានទទួលការបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើជួញដូរមនុស្ស និងកិច្ចបង្ការការរំលោភបំពានផ្លូវភេទលើកុមារនៅតាមសហគមន៍

https://www.facebook.com/deputygovernoryousophear/ 19-10-2020

ខេត្តសៀមរាប៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប្រធានបទសំខាន់ៗចំនួនបី៖ ១. កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២. វិធីសាស្រ្តនៃការទប់ស្កាត់អំពើជួញដូរមនុស្ស និង ៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ត្រូវបានចែករំលែកដល់សិក្ខាកាមជាកុមារ យុវជន និងលោកគ្រូអ្នកគ្រូចំនួន៥៩ នាក់នអនុវិទ្យាល័យប្រាសាទធ្នង់ស្រុកអង្គរជុំ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារនៅតាមសហគមន៍”។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងអង្គការសកម្មភាពដើម្បីកុមារ (APLE)។

website_news/2020281005.txt · Last modified: 2020/10/28 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki