website_news:2020281007

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅស្រុកស្រីស្នំ

https://www.facebook.com/deputygovernoryousophear/ 14-10-2020

ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំដោយលោក អ៊ឹុម ចំរើន អនុប្រធានមន្ទីរការងារជាប្រធានក្រុមការងារកិច្ចការទេសន្តរប្រវេន៍ និងជាតំណាងលោកជំទាវប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាយគ្មិន ពីតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអង្គការមូលនិធិអេ២១ ក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំដែលមានសមាសភាពអញ្ជើញចញលរួមពីលោកស្រី អភិបាលរង ស្រុកទទួលបន្ទុក អធិការស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ អ.ក.ន.ក នាយករដ្ឋបាលស្រុក ប្រធានស្រុកប្រតិបត្តិ/មណ្ឌលសុខភាពប្រធានការិ.ជុំវិញស្រុក នាយប៉ុស្តិ៍ មេភូមិ អនុភូមិ និងជំនួយការភូមិ សរុប ៤០នាក់ ស្រី១៣នាក់ នៅរដ្ឋបាលសាលាស្រុកស្រីស្នំ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកិច្ចសហការពីរដ្ឋបាលស្រុកស្រីស្នំ និងមានការគាំទ្រពីរដ្ឋបាលសាលាខេត្ត និងអង្គការមូលនិធិអេ២១ផងដែរ។ វគ្គបណ្តុះបណ្តាលនេះក្រុមការងារបានធ្វើបទបង្ហាញរួមមាន:

១.តួនាទីភារកិច្ច យន្តការនិងរចនាសម្ព័ន្ធនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការរៀបចំរបាយការណ៍

២. វិធីទាំង៧ក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

៤. ច្បាប់ស្តីពីការបង្កា្របអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ

៥.រូបភាពនៃអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចលើកុមារ

៦.ការផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ និងការផ្តល់សេវាដល់កុមាររងគ្រោះនៃអង្គការមូលនិធិអេ២១។

website_news/2020281007.txt · Last modified: 2020/10/28 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki