website_news:2020281203

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប ថា មានប្រជាពលករខ្មែរចំនួន ២៤នាក់វិលមកពីប្រទេសថៃ !

https://www.facebook.com/tvkchannel7/ 26-12-2020

គិតត្រឹមល្ងាចម៉ោង៦.០០នាទីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ ក្រុមការងារខេត្តខេត្តទទួលបានពលករចំនួន ២៤នាក់ ស្រី១២នាក់ និងកុមារាម្នាក់ ។ លោកស្រី យូ សុភា អភិបាលរងខេត្តទទួលបន្ទុកផ្នែកការងារនេះបានឲ្យដឹងថា មានប្រជាពលករវិលមកពីប្រទេសថៃជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃចន្លោះពី ១០០ ទៅ ៤០០នាក់ ដែលនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ លោកស្រី យូ សុភា បានបន្តថា ក្រុមការងារខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់រាជរដ្ឋាភិបាល ដោយរៀបចំពួកគាត់ធ្វើចត្តាឡីស័កទាំងអស់គ្នាគ្រប់ចំនួន ១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័កនៃខេត្តសៀមរាប។ លោកស្រី បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋត្រូវបានដឹកជញ្ជូនតាមរថយន្តយោធាចំនួន ២គ្រឿង ឆ្ពោះទៅសាលាគរុកោសល្យខេត្តសៀមរាប ដើម្បីធ្វើចត្តាឡីស័កឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបជូនថា ប្រជាពលករទាំង ២៤នាក់នោះ ដឹកចេញពី វិទ្យាល័យម៉ាឡៃ និងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ក្នុងនោះបញ្ជូនចេញមកពី៖

១. ច្រករបៀងម៉ាឡៃចំនួន ១១នាក់ ស្រី ៥នាក់។

២. ច្រករបៀងអូរបីជាន់ចំនួន ១៣នាក់ ស្រី ៧នាក់ កុមារា នាក់ ។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដោយត្រូវធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕ ប្រភព: ក្រុមការងារទទួល និងដឹកជញ្ជូនពលកររបស់រដ្ឋបាលខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន

website_news/2020281203.txt · Last modified: 2020/12/28 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki