website_news:2020281210

ពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅក្រុងខេមរភូមិន្ទ

https://grandnewsasia.com/ ថ្ងៃសុក្រ ទី ២៥ ធ្នូ ២០២០

កោះកុង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេស ក្នុងពិភពលោកក្នុងចំណោមឧក្រិដ្ឋកម្មដទៃផ្សេងទៀតដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេសជាតិ និងជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍ដែលបានធ្វើចំណាកស្រុកដល់កុមារ និងស្ត្រី និងអង្គការដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជាលេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹងជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត បានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស-ជួញដូរពលកម្មនៅក្នុងខេត្តក៏ដូចជានៅតាមបណ្តោយព្រំដែននៃខេត្តកោះកុង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕

website_news/2020281210.txt · Last modified: 2020/12/28 12:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki