website_news:2020281212

អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម វិលត្រឡប់មកពីប្រទេសថៃ ចំនួន ៤៧នាក់ ត្រូវបានដឹកបញ្ជូនមកមណ្ឌលចត្តាឡីស័ក នៅខេត្តកំពង់ចាម

https://www.pdikampongcham.info/ ២៦ ខែធ្នូ ២០២០ អត្ថបទ៖ ចិន សារ៉ាត

ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា គិតត្រឹមម៉ោង ១០.០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ ប្រជាពលរដ្ឋខ្មែរ របស់ខេត្តកំពង់ចាម ចំនួន ៤៧នាក់ ហើយ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកកាន់ប្រទេសកម្ពុជា តាមច្រកអូរបីជាន់ ម៉ាឡៃ ឡែម និងច្រកដូង ។

គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱឝាស ដែលឯឧត្ដម ដឹកនាំមន្ត្រីមន្ទីរ អង្គភាព ស្ថាប័នជំនាញ និងអាជ្ញាពាក់ព័ន្ធ ក្នុងមូលដ្ឋាន របស់ខេត្តកំពង់ចាម អញ្ជើញទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅក្នុងវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នេះ ។ ឯកឧត្ដម អភិបាលរង ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា ក្រោយពី សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារណែនាំ ដល់អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ បន្ទាប់ពីប្រទេសថៃ បានផ្ទុះការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងសហគមន៍ នៅខេត្តសាមុតសាខន មកនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យឯកឧត្ដមផ្ទាល់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បី ទទួលប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលអាជ្ញាធរថៃ បញ្ជូនមកកម្ពុជា ដើម្បី ដឹកបញ្ជូនពួកគាត់ មកកាន់ខេត្តកំពង់ចាម ។ ឯកឧត្ដមបន្តថា ជាមួយនោះ យើងក៏បានរៀបចំរថយន្ត ចំនួន ០៣គ្រឿង ដើម្បី ដឹកជញ្ជូនបងប្អូនមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក នៃខេត្តកំពង់ចាម ផងដែរ ៕

website_news/2020281212.txt · Last modified: 2020/12/28 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki