website_news:2020281213

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះអន្តរាគមន៍ដល់ពលករខ្មែរនៅជាយទីក្រុងបាងកក

https://kampucheathmey.com/ December 25, 2020 By Bo Doula

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចុះជួប និងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋខ្មែររស់នៅជាយទីក្រុងបាងកក ជប់ព្រំប្រគល់ខេត្តសមុទ្រសាខន ដែលកំពុងប្រឈមការលំបាក ដោយសារកូវីដរាតត្បាតខ្លាំង។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ស្ថានទូតបានទទួលដំណឹងពីទុក្ខលំបាកខ្លាំងរបស់ពលរដ្ឋខ្មែរមួយចំនួនដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខេត្តមួយចំនួនក្រោយការផ្ទុះឆ្លងជំងឺ covid-19 រលកថ្មីនៅខេត្តសមុទ្រសាខន ទើបនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូតបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅចែកជូនដល់ពលករខ្មែរប្រមាណ ជិត ២០០ គ្រួសារ ។ ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ ឱ្យបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងកំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ថ្មីៗនេះ។ ស្ថានទូតបានជំរុញឱ្យពលរដ្ឋទំនាក់ទំនងតាមរយៈ facebook page ឬលេខទូរស័ព្ទ 092 8050561 ផ្នែកកុងស៊ុលសិស្សនិស្សិត និងលេខ 0940925905 ផ្នែកទទួលបន្ទុកពលករ ផងដែរ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2020281213.txt · Last modified: 2020/12/28 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki