website_news:2020290506

ពលរដ្ឋនៅតែលួចចេញទៅថៃ ទោះបីអាជ្ញាធរខិតខំទប់ស្កាត់

http://btv.com.kh/nation-news/ 28/05/2020

បាត់ដំបង ៖ បើទោះបីជាអាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចតាមព្រំដែន ជាប់នឹងប្រទេសថៃ បានផ្សព្វផ្សាយអប់រំណែនាំពីហានិភ័យ នៃការឆ្លងដែនទៅថៃ ក្នុងដំណាក់កាលពិភពលោក កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ហើយខាងអាជ្ញាធរនៅបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ក៏ដោយ ក៏ពលរដ្ឋខ្មែរ ដោយមានការញុះញង់អូសទាញពីសំណាក់ពួកមេខ្យល់ នៅតែបន្តលួចឆ្លងដែនទៅកាន់ប្រទេសមួយនេះ ដោយខុសច្បាប់ជាបន្តបន្ទាប់ ។

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថា បញ្ហាលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរទៅថៃ កំពុងបង្កជាក្ដីកង្វល់យ៉ាងខ្លាំងដល់អាជ្ញាធរខេត្ត ព្រោះតែពួកគាត់មិនស្ដាប់តាមការណែនាំ និងការផ្សព្វផ្សាយពីអាជ្ញាធរ ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយនៅបន្តលួចឆ្លងដែន ។ លោក បានបន្តថា ការលួចឆ្លងដែននេះ ក៏ត្រូវសមត្ថកិច្ចនៅតាមព្រំដែន បានឃាត់ខ្លួនពួកគាត់ជាញឹកញាប់ ហើយបានធ្វើការអប់រំ និងបញ្ជូនពួកគាត់ទៅផ្ទះរៀងខ្លួនវិញ ប៉ុន្តែក៏មានពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ទៅលួចឆ្លងដែនតាមច្រករបៀងមួយចំនួន ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ និងពេលឆ្លងចូលដល់ដៃថៃ ក៏ត្រូវអាជ្ញាធរថៃបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា សម្រាប់មេខ្យល់នាំពលករឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃ តាមច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ ក៏ត្រូវសមត្ថកិច្ចព្រំដែនឃាត់ខ្លួនបានម្នាក់ផងដែរភេទប្រុស ដោយបាននាំពលរដ្ឋឆ្លងដែនត្រៀមទៅថៃចំនួន ៤នាក់ តែត្រូវឃាត់ទាន់ ៕

}}

website_news/2020290506.txt · Last modified: 2020/05/29 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki