website_news:2020290508

បញ្ជូនជនសង្ស័យម្នាក់ប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទៅសាលាដំបូងខេត្ត

http://cambodiapolice.com/policekh/ 6:34 pm 28 ឧសភា 2020

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទ ប៉ុនប៉ងនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សួន ពិសិដ្ឋ ភេទប្រុសអាយុ៤២ឆ្នាំមុខរបរជាកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបញ្ជាក់ថា ៖ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះល្បាតនៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យកំពុងប្រមូលផ្តុំពលករខ្មែរចំនួន០៤នាក់ ស្រី០២នាក់ នៅក្នុងបន្ទប់ជួលរបស់ខ្លួន បម្រុងនាំឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ។ ពេលឃើញសមត្ថកិច្ចភ្លាម សង្ស័យបានព្យាយាមរត់គេខ្លួនក៏ជង់នឹងដែកមុតជើងខាងស្តាំ ត្រូសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។ ក្រោយពីធ្វើការឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានសារភាពថា មនុស្សទាំង០៤នាក់នោះ គេពិតជាប្រមូលផ្តុំបម្រុងនាំឆ្លងដែនមែន ដោយនាំយកទៅឲ្យឈ្មោះ ភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសថៃ ។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ សួន ពិសិដ្ឋ ត្រូវបានកម្លាំងជំនាញរបស់លោក បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយដែរ ៕

website_news/2020290508.txt · Last modified: 2020/05/29 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki