website_news:2020290510

ឆ្នាំ២០១៩ខេត្តកំពង់ចាមមានពលករជាជនបរទេសចំនួន៥៤៤នាក់

https://www.rasmeinews.com/ May 28, 2020, 7:11 PM

ដោយ: គង់ហេង/កំពង់ចាម: ឆ្នាំ២០១៩ កន្លងទៅខេត្តកំពង់ចាមមានពលករជាជនបរទេសសរុបចំនួន ៥៤៤ នាក់ស្ត្រីចំនួន ១៧២នាក់ និងពលករខ្មែរសរុបចំនួន ៣៣.៧៨២ នាក់ស្ត្រីចំនួន ២៩.០២១ នាក់ ដែលបានមកបំពេញការងារតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។

នេះបើយោងតាមការប្រកាសឱ្យដឹងលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស របស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដល់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលាខេត្តនេះ។ ប្រភពនោះបានគូសបញ្ជាក់ថា កិច្ចការនេះខាងក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសបានចាប់ផ្តើមដំណើរការការងារពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលដៅចំនួន ៦៤ បណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ប្រភពដដែលបានឱ្យដឹងទៀតថា មានពលករខ្មែរសរុបមានចំនួន ៣៣.៧៨២ នាក់ មានជាស្ត្រីចំនួន ២៩.០២១ នាក់ និងពលករជាជនបរទេសដូចជា ជប៉ុន ហ្វីលីពិន តៃវ៉ាន់ និងចិន សរុបចំនួន ៥៤៤ នាក់ មានស្ត្រីចំនួន១៧២នាក់។ក្នុងនោះសម្រាប់ពលករជាជនបរទេសចំនួនប្រាំមួយនាក់គ្មានប័ណ្ណការងារ។ ដោយត្រូវទទួលការពិន័យម្នាក់ចំនួន ៥០០.០០០ រៀល។

លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាយើងជាអាជ្ញាធរខេត្តសូមគាំទ្រនូវការបំពេញបេសកកម្មការងារសម្រាប់ថ្នាក់ជាតិ។ជាពិសេសប្រសិនបើការបំពេញការងារខាងលើសម្រាប់ឆ្នាំ២០២០ នេះករណី មានបញ្ហាប្រឈម សូមផ្តល់ព័ត៌មានឬរាយការណ៍គឺខាងខេត្តនឹងជួយអន្តរាគមន៍គាំទ្រ រាល់មធ្យោបាយដែលក្រមការងារមានការខ្វះខាតនោះ៕S/

website_news/2020290510.txt · Last modified: 2020/05/29 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki