website_news:2020290511

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់មកស្រុកកំណើតបន្ទាប់ពីដោះលែងពីពន្ធនាគារ

https://www.rasmeinews.com/ May 28, 2020, 5:38 PM

ដោយបាយ័ន+អូរស្មាច់ៈ ឧត្តរមានជ័យ៖បុរសជនជាតិខ្មែរចំនួន២នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារឱ្យមានសេរីភាពវិញពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូង ក្នុងទឹកដីថៃ។ ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋទាំង២នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ។ ដោយចូលតាមច្រកចំការស្វាយហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះទើបដោះលែងឱ្យមានសេរីភាព ហើយបញ្ជូនមកស្រុកកំណើតវិញ។សមត្ថកិច្ចបានបន្តថាពលរដ្ឋទាំង២នាក់ដែលត្រូវបញ្ជូនមក គឺមានឈ្មោះ សនតឹងភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ,និងម្នាក់ទៀតឈ្មោះ ជា វង្ស ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ៕S/

website_news/2020290511.txt · Last modified: 2020/05/29 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki