website_news:2020290512

សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរ៦នាក់ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 28/05/2020

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលម្សិលមិញ បានឃាត់ខ្លួនពលរដ្ឋខ្មែរយ៉ាងតិច៦នាក់ ដែលពួកគាត់បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ សមត្ថកិច្ចបញ្ជាក់ថា ពលរដ្ឋទាំង៦នាក់នោះរួមមាន ៖

១,ឈ្មោះ លី ចរិយាលីន (ភេទប្រុស)អាយុ31ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល (នាក់នាំផ្លូវ)

០២,ឈ្មោះ គីម អាន(ប្រុស)អាយុ41ឆ្នាំរស់នៅ ភូមិក្បាលស្ពាន1

០៣,មានឈ្មោះ ដោក ស៊ីឡាង (ប្រុស)អាយុ26ឆ្នាំរស់នៅភូមិក្បាលស្ពាន2

០៤,ឈ្មោះ ហៀក ហន (ប្រុស)អាយុ41ឆ្នាំ រស់នៅភូមិក្បាល2

០៥,ឈ្មោះ លយ សុធន់(ប្រុស)អាយុ20ឆ្នាំ រស់នៅភូមិក្បាល1

០៦,ឈ្មោះ អៀម លីណា(ស្រី)អាយុ31ឆ្នាំ រស់នៅភូមិបាលិលេយ្យ ។

យ៉ាងណាក៏ដោយសមត្ថកិច្ចក៏បានណែនាំពលរដ្ឋទាំងអស់នោះ ហើយបានឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕

website_news/2020290512.txt · Last modified: 2020/05/29 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki