website_news:2020290601

ពិធីសំណេះសំណាល ចែកអំណោយដល់ចាស់ជរា ស្ដ្រីមេម៉ាយ និងជនងាយរងគ្រោះ ចំនួន ៨០គ្រួសារ និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន

https://grandnewsasia.com/ 28-06-2020

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងគ្រួសារជនងាយរងគ្រោះ ចំនួន ៨០គ្រួសារ ព្រមទាំងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ការទប់ស្កាត់អំពើជួញដូរមនុស្ស និងផ្សព្វផ្សាយពីវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ មកពីឃុំចំនួន ០៣ ក្នុងស្រុកសាមគ្គីមានជ័យ គឺឃុំសេដ្ឋី ចំនួន ២៩គ្រួសារ ឃុំស្វាយចំនួន ២៦គ្រួសារ និងឃុំត្បែងខ្ពស់ចំនួន ២៦គ្រួសារ។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពី លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រីឧត្តមសេនី យ៍ឯកវេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ក្រសួងមហាផ្ទៃ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្ត លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងសមាជិក សមាជិកា ក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ពិធីប្រារព្ធនៅក្នុងសាលារៀនស្ពានពោធិ៍ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនោះដោយក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០ គីឡូក្រាម, សាប៊ូដុំ ចំនួន ២ ដុំ, សារ៉ុង ចំនួន ២, ក្រមា ចំនួន ២, ជែលលាងដៃ ចំនួន ២ ដប, សាប៊ូបោកខោអាវ ចំនួន ២ កញ្ចប់៕

website_news/2020290601.txt · Last modified: 2020/06/29 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki