website_news:2020290603

ពលករឆ្លងដែនខុសច្បាប់១១នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ ១នាក់ សមត្ថកិច្ចថៃបញ្ជូនមកឲ្យខ្មែរ តាមច្រកប៉ោយប៉ែត

http://kampucheathmey.com/ 27/6/2020 3:17 Pm

បន្ទាយមានជ័យ ៖ ពលករឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់១១នាក់ ក្នុងនោះមានវិជ្ជមាន១នាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកប្រគល់ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ ក្រោយពីទទួលពលករទាំង១១នាក់រួចមក កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំ ណែនាំ។ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ មន្ត្រីនៃមជ្ឈមណ្ឌលរដ្ឋបាលកូវីដ-១៩ ដែលទទួលបន្ទុកផ្នែកសន្តិសុខថា ប្រទេសថៃ បានសម្រេចដាក់ប្រទេសនៅក្នុងក្រឹត្យគ្រាអាសន្នបន្ទាន់ សម្រាប់រយៈពេលមួយខែទៀត បន្ទាប់ពីការផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២០នេះ។ ពោលគឺបន្តបិទច្រកទ្វារព្រំដែនសម្រាប់ពលរដ្ឋ អ្នកដំណើរ និងភ្ញៀវទេសចរ ប៉ុន្តែចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធុនធំ ដំណើរការជាធម្មតា៕ អត្ថបទ ៖ គង្គា

website_news/2020290603.txt · Last modified: 2020/06/29 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki