website_news:2020290608

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខាងភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ ចំនួន ០៥នាក់

https://www.facebook.com/GDIOfficial 27-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ខាងភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែនឆ្លងដែនខុសច្បាប់ ចំនួន ០៥នាក់ ដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡីស័ក។ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ លី វុទ្ធី ភេទប្រុស មានទីលំនៅ ភូមិទី៦ ឃុំវាលវង់ ស្រុកគីរីវង្ស ខេត្តតាកែវ, ២-ឈ្មោះ វ៉ាន់ ធី ភេទប្រុស មានទីលំនៅ ភូមិទី១ ឃុំដងទង់ ស្រុកខេមរភូមិន្ទ ខេត្តកោះកុង, ៣-ឈ្មោះ ហូសា សុះព្រីន ភេទប្រុស មានទីលំនៅ ភូមិជំនីក ឃុំជំនីក ស្រុកកងមាស ខេត្តកំពង់ចាម, ៤-ឈ្មោះ សាន វិបុល ភេទប្រុស មានទីលំនៅ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាធានីភ្នំពេញ និង៥-ឈ្មោះ ម៉ៅ កើនកុល ភេទប្រុស មានទីលំនៅ ភូមិរលៀក ឃុំតាអូរ ស្រុកគរីវង្ស ខេត្តតាកែវ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំ និងណែនាំ រួចបញ្ជូនទៅឲ្យក្រុមចត្តាឡីស័ក ដើម្បីអនុវត្តបន្ត៕

ដោយឡែកភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មាន COVID-19៕

website_news/2020290608.txt · Last modified: 2020/06/29 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki