website_news:2020290701

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានរៀបចំប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០

https://www.facebook.com/deputygovernoryousophear/ 28-07-2020

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទិរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប ៥៥នាក់ ស្រី ៣១នាក់។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២០ កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ ពិសេសការស្រាវជ្រាវស្វែងរកចាប់និងឃាត់ខ្លួនមេខ្យល់ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ បន្ថែមពីនោះ អង្គប្រជុំបានក៏បានធ្វើការបង្ហាញជូនអំពីការជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋក្រីក្រ ឬពលករដែលទើបត្រឡប់មកពីក្រៅប្រទេស របស់វិទ្យាជាតិស្ថានពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសភូមិភាគ តេជោ សែន សៀមរាប។ នេះជាសកម្មភាពភាពដ៏ល្អមួយក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

website_news/2020290701.txt · Last modified: 2020/07/30 10:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki