website_news:2020290705

នគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន៤ ចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 4:47 pm 28 កក្កដា 2020

ក្រចេះ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វខេត្តក្រចេះ បានធ្វើការផ្សព្វផ្សាយច្បាប់នៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងតាមខ្នងផ្ទះ ចំនួន០៤លើក អំពី ៖

-ផលប៉ះពាល់នៃគ្រឿងញៀន៩ចំណុច

-ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(អនុក្រឹត្យលេខ៣៩អនក្រ)

-ល្បែងស៊ីសងខុសច្បាប់

-គ្រោះថ្នាក់អាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ

-គ្រោះអគ្គីភយ័ផ្សេងៗ

-គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

-អំពើហិង្សាក្នុងគ្រួសារ

-ការជួញដូរកុមារ ស្ដ្រីភេទ និងបានណែនាំដល់ពួកគាត់ដែលមានសត្វគោ ក្របី សម្ភារៈផ្សេងៗអោយរក្សាទុកដាក់ត្រឹមត្រូវជៀសវាងចោរលួច។

ជាក់ស្តែង ៖

១-ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះតាស៊ុយ បានផ្សព្វផ្សាយនៅចំណុចភូមិកណ្តាលកោះ បាន១២ខ្នងផ្ទះ មនុស្សរួម២៩នាក់ ស្រី១៦នាក់ ចែកខិត្តប័ណ្ណ ២៩សន្លឹក ។

២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសោប បានផ្សព្វផ្សាយតាមខ្នងផ្ទះ ចំណុចភូមិព្រែកព្រលូង បាន៧ខ្នងផ្ទះ មនុស្សរួម២១នាក់ ស្រី១៦នាក់ ចែកខិត្តប័ណ្ណ ២១សន្លឹក ។

៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានផ្សព្វផ្សាយតាមខ្នងផ្ទះចំណុចភូមិស្រទ្បៅដំណាក់ បាន៨ខ្នងផ្ទះ មនុស្សរួម២០នាក់ ស្រី១០នាក់ ចែកខិត្តប័ណ្ណ ២០សន្លឹក ។

៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ៅ បានផ្សព្វផ្សាយតាមខ្នងផ្ទះនៅចំណុចភូមិតាម៉ោកណ្តាល បាន៦ខ្នងផ្ទះ មនុស្សរួម២៦នាក់ ស្រី១១នាក់ ចែកខិត្តប័ណ្ណ ២៦សន្លឹក ៕

website_news/2020290705.txt · Last modified: 2020/07/30 10:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki