website_news:2020290706

ខែកក្កដា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ ! បទល្មើសឧក្រិដ្ឋថយចុះ៧៥% បទល្មើសមជ្ឈឹមកើនឡើង១៣៣%

http://cambodiapolice.com/policekh/ 7:00 pm 28 កក្កដា 2020

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កងកម្លាំងនរបាលខេត្តបន្ទាយមានជ័យ ត្រូវពង្រឹងលើការងារការពារសន្តិសុខ សណ្តាបធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋបន្ថែមទៀត និងបន្តជួយប្រជាពលរដ្ឋដែលរងគ្រោះ និងជួបការលំបាកផ្សេងៗ ដូចដែលយើងបានធ្លាប់ធ្វើកន្លងមក លើវិស័យមនុស្សធម៌នោះ ។

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ស្នងការ ក្នុងឱកាសប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរង ក្រុង ស្រុក លោកមេបញ្ជាការ ទាំង០៤ នាយប៉ុស្តិ៍រដ្ឋបាល នាយប៉ុស្តិ៍ការពារព្រំដែន ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនរបាលខេត្ត ក៏បានដាក់ចេញនូវផែនការ ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ឲ្យប្រជាពលរដ្ឋចូលរួមធ្វើការសម្អាត អនាម័យ ដើម្បីទប់ស្កាត់នូវជម្ងឺឆ្លងកូវីដ១៩ ។ ទន្ទឹមនោះដែរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីទប់ស្កាត់អំពើភេរវកម្ម បង្ការ ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាព នូវឧក្រិដ្ឋជនឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុកដាក់សកម្មភាំពបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម ។

យោងតាមរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា៖ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន០៨/០៧លើក បណ្តាលឲ្យមនុស្សរបួស០២នាក់ និងរងគ្រោះ០៦នាក់ ។ ក្នុងនោះបទល្មើសឧក្រិដ្ឋ កើតឡើងចំនួន០១/០៤លើក ថយចុះ៧៥% រំលោភសេពសន្ថវៈ បទល្មើសមជ្ឈឹម កើតឡើងចំនួន០៧/០៣លើក កើនឡើង១៣៣% លួច០៤លើក,ហឹង្សាក្នុងគ្រួសារ០១លើក, ឆបោក០១លើក,ហឹង្សាដោយចេតនា០១លើក, ។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាក់ស្តែងចំនួន០៥លើក ឃាត់ខ្លួន០៥នាក់ ក្នុងនោះជាប់សារធាតុញៀន០២នាក់ ដកហូតសម្ភារៈវត្ថុតាង មាស ប្រាក់មួយចំនួន។

បទល្មើសគ្រឿងញៀនខុសច្បាប់ បង្ក្រាបជាក់ស្តែងបានចំនួន៦៧លើក ឃាត់ខ្លួន ១១៩នាក់ ស្រី០៦នាក់ ក្នុងនោះ ៖ករណីជួញដូរ៣២លើក ជនសង្ស័យចំនួន៦៨នាក់ ស្រី០៥នាក់, ករណីរ្សាទុក០១លើក ជនសង្ស័យចំនួន០១នាក់,ករណីប្រប្រាស់៣៤លើក ជនសង្ស័យ៥០នាក់ ស្រីឥ០១នាក់ ។វត្ថុតាងដហូតបាន មាន៖ថ្នាំមេតំហ្វេតាមីនគ្រាប់( WY ) ទម្ងន់៥៤៧,៥៦ក្រាម,ថ្នាំមេតំហ្វេតាមីនអាយស៍ (Ice)ទម្ងន់ ២៧៤,១២ក្រាម ,គ្រាប់កាំភ្លើង១៦គ្រាប់,ម៉ូតូ០៥គ្រឿង,ទូរស័ព្ទដៃ៣៨គ្រឿង,ដាវសាម៉ូរ៉ៃ០២ដើម,កាំបិតវែង ០៣ដើម,វិទ្យុទាក់ទង ០២គ្រឿង, កាតធនាគារ០១សន្លឹក,លិខិតឆ្លងដែនសញ្ជាតិថៃ០៤ក្បាល រួមទាំងសម្ភារៈនិងឧបករណ៍សម្រាប់ជក់មួយចំនួន។ គ្រោះថ្នាក់ចរាចរណ៍ចំនួន០៣លើក ស្លាប់មនុស្ស០៣នាក់,របួសធ្ងន់០២នាក់,ស្រាល០២នាក់,ម៉ូតូខូចធ្ងន់ ០៣គ្រឿង,រថយន្តតូចខូចស្រាល០២គ្រឿង,រថយន្តធំខូចធ្ងន់០១គ្រឿងនិងយានផ្សេងៗ០១គ្រឿង។

ការងារគ្រប់គ្រងទេសន្តប្រវេសន៍ ៖ពលករខ្មែរចំណាកស្រុក ដែលអាជ្ញា ធរថៃបញ្ជូនឬត្រឡប់មកដោយខ្លួនឯងតាមមុខព្រួញគ្រប់គ្រងដោយកម្លាំងតាមខ្សែបន្ទាត់ព្រំដែន សរុបចំនួន ៧,៩៥៩នាក់ ស្រី៣,៦៦៥នាក់,កុមារ៩១១នាក់ ។ ចំពោះពលករខ្មែរចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសចូលមកមូលដ្ឋាន ក្នុងខែកក្កដានេះ សរុបចំនួន១,១៤០នាក់ ស្រី៥៦៣នាក់និងកុមារ៣១នាក់។ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានប្រគល់ប័ណ្ណសរសើររបស់ក្រសួងមហាផ្ទៃជូនដល់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥ និងនាយប៉ុស្តិ៍ការពារព្រំដែនចំនួន៣២នាក់ផងដែរ ៕

website_news/2020290706.txt · Last modified: 2020/07/30 10:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki