website_news:2020290707

អភិបាលខេត្តកំពង់ចាម ផ្ដល់អនុសាសន៍ ដើម្បីពង្រឹងលើការងារប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្ស

https://dap-news.com/national/ ByPH104 Posted on July 28, 2020

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ចាម បានផ្ដល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្រោមឱវាទ ដើម្បីយកទៅអនុវត្ត ក្នុងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលល្អ។ ការថ្លែងផ្ដល់អនុសាសន៍ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆមាសទី ១ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ បន្ទាប់ពីមានប្រសាសន៍ កោតសរសើរដល់លទ្ធផលការងារ ក្នុងឆមាសទី ១ ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត សម្រេចបាន លោកអភិបាលខេត្តបានថ្លែងថា ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យទទួលបានលទ្ធផលល្អនៅពេលខាងមុខនេះ លោកសូមផ្ដល់អនុសាសន៍ ៥ចំណុចដូចខាងក្រោម ៖

ទី១ ៖ សូមឱ្យលេខាធិការដ្ឋាន បន្តការបណ្ដុះបណ្ដាល ផ្ដល់នូវចំណេះដឹង ដើម្បីឲ្យមន្ត្រីនៅមូលដ្ឋាន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តការងាររបស់ខ្លួន ។

ទី២ ៖ លេខាធិការរដ្ឋាន ត្រូវពិនិត្យនិងអនុវត្តផែនការ សកម្មភាពរបស់ខ្លួនបន្តទៅទៀត ដោយសារយើងកំពុងមានវិបត្តិជំងឺកូវីដ19 ដូច្នេះត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

ទី៣ ៖ពាក់ព័ន្ធទៅនិងក្រុមជំនាញទាំង ៦ ត្រូវអនុវត្តការងារ របស់ខ្លួនឲ្យបានសកម្ម ទៅតាមភារកិច្ចរបស់ខ្លួន ដូចដែលបានចែងនៅក្នុងសេចក្តីសម្រេចរួម ។

ទី៤ ៖ សូមថ្នាក់ក្រុង_ស្រុក និងឃុំ-សង្កាត់ បន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង ៩ ចំណុច ជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ជៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈាន ដល់ការរងគ្រោះ ដោយអំពើជួញដូរមនុស្ស ។

*ទី៥ ៖ពាក់ព័ន្ធទៅនឹងបញ្ហាកុមារ សម្រាប់ក្រុងកំពង់ចាម លោក សូមឲ្យក្រុមការងារការពារជនរងគ្រោះ ហើយមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត ជាប្រធាន សហការជាមួយអាជ្ញាធរ ក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី ដើម្បីគ្រប់គ្រង មុខសញ្ញាទាំងអស់ អោយមានសណ្ដាប់ធ្នាប់ និងអាចចៀសផុតពីជម្ងឺកូវីត19 ផងដែរ ៕

website_news/2020290707.txt · Last modified: 2020/07/30 10:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki