website_news:2020290901

លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប បានដំណើរការកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០

https://www.facebook.com/deputygovernoryousophear/ 28-09-2020

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានដំណើរការកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យលើការអនុវត្តសកម្មភាពក្នុងការបង្ការ ទប់ស្កាត់ ការស្រាវជ្រាវបទល្មើស និងការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស ការនាំចេញដោយមិនស្របច្បាប់ ឬការកេងប្រវ័ញ្ចនានាលើស្រ្តី និងកុមារ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាររង តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ មន្ទីរអង្គភាពជុំវិញជាសមាជិក និងអង្គការដៃគូជាតិ អន្តជាតិ ផងដែរ ដែលមានចំនួនចូលរួមសរុប ៥៤នាក់ ស្រី៣៥នាក់ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។ អង្គប្រជុំបានធ្វើការពិភាក្សាលើបញ្ហាមួយចំនួន ដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែសីហាកន្លងទៅ និងបានដាក់ចេញនូវផែនអនុវត្តបន្តរួមមាន៖

១,ចុះពិនិត្យទៅលើបញ្ហាគ្រួសារដែលឪពុកម្តាយយកកូនដើរសុំទាន (ដើម្បីធ្វើការណែនាំ និងហាមមិនឲ្យនាំយកកុមារទៅសុំទាន)។

២,ចុះពិនិត្យទៅបញ្ហាដែលមានជនបរទេសប្រកបរបរអាជីវកម្មដើររាប់លុយនៅមូលដ្ឋាន (ប្រើយន្តរបស់គណៈបញ្ជាការឯកភាពក្រុង ស្រុក)។

៣,ពិនិត្យទៅបញ្ហានៃការទទួល និងបញ្ជូនដីការពីសាលាដំបូងខេត្ត ទៅអង្គភាពជំនាញអនុវត្តដីការ។

៤,ពិនិត្យលើការងាររៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២១ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

៥,ជំរុញឲ្យគ្រប់ស្ថាប័នទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់គ្រប់អ្នកពាក់ព័ន្ធ, ការផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងកិច្ចការពារជនរងគ្រោះ ការផ្តល់សេវា និងកិច្ចការពារកុមារ ឲ្យបានទូលំទូលាយ។

website_news/2020290901.txt · Last modified: 2020/09/29 14:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki