website_news:2020290902

ត្រឹម២លើក! ថៃចាប់ពលករជាង១០នាក់ ក្រោយឆ្លងព្រំដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៧:៣២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចថៃក្នុង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវចាប់ខ្លួន ក្រោយឆ្លងព្រំដែនតាមរយៈមេខ្យល់ខ្មែរ និងថៃកាលពីវេលាទៀបភ្លឺថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ឈមទឹកដីកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពលករទាំង១៣នាក់ខាងលើគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ (ប្រុស៥នាក់ ស្រី៨នាក់) ហើយត្រូវសមត្ថកិច្ចចាប់ ២ទីតាំងផ្សេងគ្នា ក្នុងឃុំស្រុកកើតហេតុខាងលើ។ ពលករចំនួន៥នាក់ (ស្រី៣នាក់) ត្រូវសមត្ថកិច្ចថៃចាប់ពេលកំពុងរង់ចាំរថយន្ត និង៨នាក់ទៀត (ស្រី៥នាក់) ត្រូវគេចាប់ពេលកំពុងជិះរថយន្តចេញពីចំណុចស្ថានីយប្រេងឥន្ទនៈមួយ ក្នុងឃុំស្រុកដដែលនេះ។ យោងតាមការសាកសួរ ពលករទាំងនេះប្រាប់ថា ខ្លះគ្រោងទៅរកការងារធ្វើនៅក្រុងបាងកក, ឆាក់ឆឺនសៅ, នគររាជសីមា, នុនថាក់បូរី, ណាខនណាយុក និងខេត្តមីនបូរី ដោយចំណាយប្រាក់សម្រាប់ថ្លៃរថយន្ត និងមេខ្យល់ម្នាក់ៗជាង៣០០០បាត និងខ្លះ៣០០០បាត ។ ពលករទាំង១៣នាក់ និងអ្នកបើកបររថយន្តជាជនជាតិថៃម្នាក់ ក្រោយឃាត់ខ្លួនបានប្រគល់ទៅតម្រួតស្រុកតាប្រាយ៉ា ដើម្បីចាត់ការបន្ត។ ពិតជារឿងដដែលៗដែលខាងថៃចាប់បានបន្តបន្ទាប់ខណៈខាងកម្ពុជាគ្មានអ្នកចេញមុខទទួលខុសត្រូវរហូត៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020290902.txt · Last modified: 2020/09/29 14:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki