website_news:2020291201

ស្ត្រីខ្មែរឥស្លាមម្នាក់ គេនាំទៅលក់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាងសូមឲ្យសម្ដេចតេជោ ជួយផង!

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១១:៥១ សហការី

អារ៉ាប៊ីសាអូឌីត ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន និងអង្គការសិទ្ធិមនុស្ស និងអង្គការជួញដូរមនុស្សមេត្តាជួយអន្តរាគមន៍ឲ្យរូបនាងបានវិលមកដល់មាតុភូមិវិញផង។ ប្រភពគណនីហ្វេសប៊ុក Rohimah Binti Mohamad Aly បានអោយដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នារីរងគ្រោះ លី រ៉ហីម៉ាស់ អាយុ២៦ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្ហោះវីដេអូបង្ហាញថា រូបនាងកំពុងរងគ្រោះដោយការចាញ់បោកមេខ្យល់ ដែលបានយកទៅលក់នៅប្រទេសអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០១៧មក រហូតដល់ពេលបច្ចុប្បន្ន ។

website_news/2020291201.txt · Last modified: 2020/12/29 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki