website_news:2020291203

ប្រធានមន្ទីរសុខាភិបាល ៖ ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ និងច្រករបៀង និងតាមផ្លូវទឹក មានចំនួន១៨នាក់

https://dap-news.com/national/ ByPH104 Posted on December 28, 2020

កោះកុង ៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា គិតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ពលករខ្មែរ ដែលធ្វើសំណាកស្រុក នៅប្រទេសថៃ បានវិលត្រឡប់ចូលមកស្រុកកំណើត តាមច្រកទ្វារអន្តរជាតិចាំយាម ច្រករបៀង និងតាមផ្ទៃសមុទ្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើចក្តាឡីស័ក មានចំនួនសរុបចំនួន១៨នាក់ ហើយចំណោម១៨នាក់ នោះមន្ត្រីសុខាភិបាល បានយកកំហាកធ្វើការពិនិត្យ នៅមន្ទីរវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល ហើយលទ្ធផលបញ្ជាក់ ពីមន្ទីរវិទ្យាស្ថានប៉ាស្ទ័រ ក្រសួងសុខាភិបាល លទ្ធផលពលករខ្មែរ ១៥នាក់ លទ្ធផលអវិជ្ជាមាន ហើយពលករ៣នាក់ទៀត លទ្ធផលមិនទាន់ទទួលបាន ពីមន្ទីរវិទ្យាស្ថាន ប៉ាស្ទ័រនៅឡើយទេ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះពលករខ្មែរ១៥នាក់ ដែលទទួលបានលទ្ធផលអវិជ្ជាមាន ក្រុមការងារបានអនុញ្ញត្តិ ឲ្យគាត់វិលទៅស្រុកកំណើតវិញហើយ។លោកវិជ្ជបណ្ឌិត ក៍សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក នៅក្រៅស្រុក សូមចូលរួមអនុវត្តន៍ តាមការផ្សព្វផ្សាយ ណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលធ្វើការផ្សព្វផ្សាយណែនាំអប់រំ គ្រប់មូលដ្ឋានហើយយើង ចូលរួមថែរក្សា អនាម័យបរិស្ថាន និងថែរក្សាសុខភាព ដោយខ្លួនឯង ដើម្បីការពារការរីករាលដាល នៃឆ្លងជំងឺកូវិដ១៩ និងជំងឺឆ្លងផ្សេងៗទៀត (ការពារប្រសើរជាងព្យាបាល) ៕

website_news/2020291203.txt · Last modified: 2020/12/29 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki