website_news:2020291208

ស្ត្រីម្នាក់ រងគ្រោះកណ្តោចកណ្តែងម្នាក់ឯង នៅប្រទេសចិន អស់រយះពេលជិត១០ឆ្នាំ ដោយសារតែចាញ់បោកមេខ្សល់ ពេលនេះ នាងបានជួបជុំក្រុមគ្រួសារ វិញហើយ

http://www.arey-news.com/ (ថ្ងៃទី 28 December 2020 ម៉ោង 10:02 am)

ព្រះសីហនុ: នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ស្ត្រីម្នាក់រងគ្រោះកណ្តោចកណ្តែងម្នាក់ឯង នៅប្រទេសចិន អស់រយះពេលជិត១០ឆ្នាំ ដោយសារតែចាញ់បោកមេខ្សល់ ពេលនេះ នាងបានជួបជុំក្រុមគ្រួសារ វិញហើយ បន្ទាប់ពីនាងបានឆ្លងផុតកន្លែងចត្តាឡីសក្ក័ ១៤ថ្ងៃនៅខេត្តព្រះសីហនុ។

ក្រុមការងារ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន បានជូនមកដល់ស្រុកកំណើតដោយសុវត្ថិភាព និងជួបជុំគ្រួសារវិញហើយ ដោយមានការសហការណ៍ចូលរួមពីនាយកដ្ឋានប្រឆាំងការជួញដួរមនុស្ស អង្គការរតន: និងអាជ្ញាធរមូលដ្ឋាន។ ស្ត្រីរងគ្រោះ ឈ្មោះ ណេ សំណាង ទើបវិលមកពីប្រទេសចិន និងបានបពា្ចប់ការធ្វើចត្តាឡីសក្ត័នៅខេត្តព្រះសីហនុ មុននិងជូនដំណើរគាត់ទៅស្រុកកំណើតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស្រីអ៊ូ ធីតាពៅ គួច ចំរើន ក៏បានមានប្រសាសន៍សួរសុខទុក្ខ ផ្តាំផ្ញើ និងបានជួយឧបត្ថម្ភនូវថវិកា ១.០០០.០០០ រៀល( មួយលានរៀល) ៕

website_news/2020291208.txt · Last modified: 2020/12/29 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki