website_news:2020300106

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើស្រ្តី និងក្មេងស្រី

https://grandnewsasia.com/ 29-01-2020

កោះកុង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើស្រ្តី និងក្មេងស្រី ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ មកពីខេត្តកោះកុង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តពោធិ៍សាត់។

លោកអភិបាលរងខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកស្រីរដ្ឋលេខាធិការ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន បានសហការចូលរួមទប់ស្កាត់ឱ្យបានល្អប្រសើរ និងមានផ្សព្វផ្សាយដល់ឃុំ សង្កាត់ ឱ្យបានទូលំទូលាយផងដែរ ហើយគណៈកម្មការថ្នាក់ខេត្ត ក៏បានយកចិត្តទុកដាក់ លើការងារស្រ្តី និងកុមារ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការទប់ស្កាត់រាល់ករណីអំពើហិង្សាក្នុងគ្រួសារទូទាំងខេត្ត៕

website_news/2020300106.txt · Last modified: 2020/01/30 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki