website_news:2020300301

ប្រមុខរដ្ឋាភិបាល៖ អ្នកមកពីថៃ គួរសរសេរដាក់មុខផ្ទះថា ទើបមកពីថៃ កុំឲ្យគេចូលលេង

https://thmeythmey.com/ 30, Mar 2020 , 10:26 am ដោយ: ថ្មីៗ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យពលករខ្មែរ ដែលទើបមកពីថៃ សរសេរអក្សរដាក់នៅមុខផ្ទះ ឲ្យគេបានដឹងថា ទើបមកពីថៃ។ សម្តេច យល់ថា វិធីសាមញ្ញនេះ អាចទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ ក្នុងករណីអ្នកទើបមកពីថៃនោះ មានវីរុសកូវីដ-១៩។ ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«មានកន្លែងខ្លះ សរសេរអក្សរនៅមុខផ្ទះតែម្តងថា ខ្ញុំ ទើបនឹងមានបងប្អូនមកពីប្រទេសថៃ សូមអធ្យាស្រ័យ មិនអាចចូលលេងបានទេ…ខ្ញុំលើកទឹកចិត្តឲ្យធ្វើបែបនេះ។

ប្រមុខរដ្ឋាភិបាល អះអាងថា មកដល់ពេលនេះ មានពលករខ្មែរជាង៥ម៉ឺននាក់ហើយ ដែលទើបមកពីថៃ។ ប្រមុខរដ្ឋាភិបាល បានជំរុញឲ្យពួកគេ នៅដាច់ដោយឡែកពីសមាជិកគ្រួសារយៈពេល១៤ថ្ងៃសិន។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល លើកឡើងដូចរដ្ឋមន្រ្តីមហាផ្ទៃដែរថា បើភូមិណា មានការរាលដាលវីរុសកូវីដ-១៩ ភូមិនោះ អាចនឹងត្រូវបិទជាបណ្តោះអាសន្ន៕

website_news/2020300301.txt · Last modified: 2020/03/30 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki