website_news:2020300302

ពលរដ្ឋខ្មែរ បន្តវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ២៤០នាក់, ស្រី ១៤១នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 29-03-2020

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩។ ដោយឡែកភាគីថៃ ក៏បានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ, ពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកពលរដ្ឋខ្មែរ បន្តវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ២៤០នាក់, ស្រី ១៤១នាក់៕

website_news/2020300302.txt · Last modified: 2020/03/30 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki