website_news:2020300303

ប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ចំនួន ៥២៣នាក់ ស្រី ១៩៥នាក់ កុមារ ០៨នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 29-03-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនអនុញ្ញាតឲ្យអ្នកដំណើរ ជាតិ អន្តរជាតិ ចេញ-ចូលនោះទេ។ ចំណែកមធ្យោបាយដឹកទំនិញ គឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ចំនួន ៥២៣នាក់ ស្រី ១៩៥នាក់ កុមារ ០៨នាក់។ ប្រជាពលរដ្ឋខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕

website_news/2020300303.txt · Last modified: 2020/03/30 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki