website_news:2020300306

ពលរដ្ឋខ្មែរ បន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ៣៥២នាក់ ស្រី ១៦១នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration-GDI March 28 3:12 PM

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី តាមការចាត់បញ្ជូន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ ឌី ដាម៉ង់ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកក្តាប់ស្ថានការណ៍ទូទៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានត្រួតពិនិត្យមើល ទៅតាមគ្រប់គោលដៅបំពេញភារកិច្ច របស់កងកម្លាំងក្រោមឱវាទប៉ុស្តិ៍។ ដោយឡែកភាគីថៃ នៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិ ចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺឆ្លងកូវីដ១៩ លើកលែងតែ ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ, ពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន និងមានពលរដ្ឋខ្មែរបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ៣៥២នាក់ ស្រី ១៦១នាក់៕

website_news/2020300306.txt · Last modified: 2020/03/30 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki