website_news:2020300307

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration-GDI March 27 5:23 PM

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១. ឈ្មោះ សោ មុំ ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ២. ឈ្មោះ ហេង រិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិដកពោធិ៍ ឃុំបឹងត្រាញ់ខាង ត្បូង ស្រុកសំរោង ខេត្តតាកែវ, ៣. ឈ្មោះ ខេង ដែន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិដកពោធិ៍ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និង៤. ឈ្មោះ មាន ស្វាយ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងនេះក៏មានការចូលរួមពី មន្ត្រីចត្តាឡីស័កត្រួតពិនិត្យុសុខ ភាពផងដែរ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020300307.txt · Last modified: 2020/03/30 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki