website_news:2020300309

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០៣នាក់

https://www.facebook.com/GDIOfficial/ GeneralDepartment of Immigration–GDI March 28 5:27 PM

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០៣នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១. ឈ្មោះ ខេង សូរីយា ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិដកពោធិ៍ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ, ២. ឈ្មោះ ជឿង ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មានទី លំនៅបច្ចុប្បន្ន ស្ថិតក្នុងភូត្រា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង និង៣. ឈ្មោះ ពុធ ដាណា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីងខាងជើង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនេះក៏មានការចូលរួមពី មន្ត្រីចត្តាឡីស័កត្រួតពិនិត្យុសុខ ភាពផងដែរ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020300309.txt · Last modified: 2020/03/30 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki