website_news:2020300401

ពលករប្រុសស្រីចាស់ក្មេង៤៦នាក់ចាញ់បោកមេខ្យល់យកទៅបោះបង់ចោលកណ្ដាលព្រៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 29/04/2020

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ម៉ោង៥,១៥នាទី ច្រករបៀង ស្ថិតក្នុង ភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មានពលករខ្មែរប្រុសនិងស្រីចំនួន៤៦នាក់ត្រូវបានយោធាឈុតខ្មៅថៃ នៅប៉ុស្តិ០៤ ចាប់បាន ក្នុងពេលដែលមេខ្យល់ នាំចូលពួកគេ ចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ តាមច្រករបៀងចំណុចកែងអូរល្វាជាប់ប្រទល់ស្រុកសំពៅលូន។

បើតាមការឲ្យដឹងពីពលករខ្មែរទាំង៤៦នាក់ថា ពួកគាត់បានបង់លុយអោយមេខ្យល់ក្នុង១នាក់២៥០០បាទជាថ្លៃឈ្នួលនាំចូលទៅបាងកក ប្រទេសថៃ ដែលទន្ទឹមនិងប្រទេសថៃមានការរឹតបណ្តឹងនៅមេរោគកូវីដ១៩ផងនោះ ក្រោយពីមេខ្យលប្រមូលលុយហើយក៏ដាក់មេផាយទុកពលករខ្មែរដាច់បាយក្នុងថៃតែម្តង។ បច្ចុប្បន្នពលករប្រុសស្រីខ្មែរទាំង៤៦នាក់ត្រូវបានទាហានឈុតខ្មៅថៃរៀបចំឯកសារបញ្ជូនឲ្យអាជ្ញាធរខ្មែរ ដើម្បីយកមកប្រទេសកម្ពុជាវិញ។ហើយក៏សង្ឃឹមថា បងប្អូនពលករខ្មែរទាំងអស់ឈប់ចាញ់បោកមេខ្យល់បន្តទៀតទៅព្រោះថាបច្ចុប្បន្នប្រទេសថៃនាទីក្រុងបាងកកនិងកំពុងតែមានការរឹតបន្តឹងផ្នែកការរីករាលដាលនៅមេរោគកូវីដ១៩៕

website_news/2020300401.txt · Last modified: 2020/04/30 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki