website_news:2020300403

អាជ្ញាធរបញ្ជារឱ្យចាប់បន្ទាប់ពីមេខ្យល់បោកពលករជិត៥០នាក់ដាច់បាយក្រហាយទឹកក្នុងព្រៃ

http://www.rasmeinews.com/ April 30, 2020, 6:31 AM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបញ្ជាឱ្យបង្ក្រាបបន្ទាប់ពីមេខ្យល់បោកពលករចម្រុះជិត៥០នាក់ដាច់បាយក្រហាយទឹកក្នុងព្រៃ។លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងលោកង៉ោម៉េងជ្រួនអភិបាលរងខេត្តបានពិគ្រោះគ្នាហើយដាក់បញ្ជាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។ លោកឱ្យសមត្ថកិច្ចកងកម្លាំងស្រាវជ្រាវតាមបង្ក្រាបមេខ្យល់ ដែលបោកប្រាស់លើពលករខ្មែរចំនួ៤៦នាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម៉ោង៥ និង,១៥នាទី ច្រករបៀងនៃព្រំដែនស្ថិតក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា មានពលករខ្មែរប្រុសស្រីចាស់ក្មេងចំនួន៤៦នាក់ ត្រូវបានទានហានឈុតខ្មៅថៃនៅប៉ុស្តិ៍០៤ទល់មុខឃុំបឹងបេងចាប់បានហើយបញ្ជូនមកកម្ពុជាវិញ។ពលករទាំងនោះជួបការលំបាកជីវភាពហើអន្ទះសារចង់វិលទៅរកការងារធ្វើនៅប្រទេសថៃ។ បើទោះជាប្រទេសបន្តបិទប្រទេសហើយបិទចោលការងាររាប់លានកន្លែងក្នុងបំណងទប់ស្កាត់និងប្រយុទ្ធនឹងជំងឺកូវីត១៩ ទៅហើយនោះ ។ ហេតុនេះពលករទាំងនោះត្រូវចាញ់បោកមេខ្យល់ដែលអះអាងថា នឹងនាំចូលពួកគេចូលក្នុងទឹកដីថៃតាមច្រករបៀងចំណុចកែងអូរល្វាក្នុងភូមិសាស្ត្រឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់នឹងឃុំជ្រៃសីមាសជស្រុកស្រុកសំពៅលូនខេត្តបាត់ដំបងកាលពីថ្ងៃទី២៧ខែមេសា ។ ក្នុងចំណោមពលករខ្មែរទាំង៤៦នាក់នោះពួកគេថាបានបង់លុយឱ្យមេខ្យល់ក្នុងម្នាក់២.៥០០បាតប្រាក់ថៃជាថ្នូរនឹងជាថ្លៃឈ្នួលនាំផ្លូវថ្លៃដឹកជញ្ជូន និងថ្លៃហូបចុកតាមផ្លូវក្នុងដំណើរផ្លូវងងឹតពីច្រករបៀងព្រំដែនកម្ពុជាថៃរហូតដល់ការដ្ឋានការងារនៅក្រុងបាងកកប្រទេសថៃ។ប៉ុន្តែពេលនាំដល់ច្រករបៀងព្រំដែនខាងលើក៏បំបរបង់ពលករទុកចោលក្នុងព្រៃរបោះនៃតំបន់ព្រំដែនដេកទះមូសដាច់បាយក្រហាយទឹកដូច។

មន្ត្រីនគរបាលការពារព្រំដែននិងពលរដ្ឋនៅម្តុំនោះសម្តែងការអាណិតដល់ពលករដែលចាញ់បោកមេខ្យល់។តែក៏បានស្តីបន្ទោសលើភាពលោភលន់ល្ងង់ខ្លៅភ្លីភ្លើខុសទំនងហើយរហ័សរហន់ចង់បានការងារធ្វើខុសរឿងបែបនេះ។ទោះជាយ៉ាងណាក៏សមត្ថកិច្ចកម្លាំងនៅខេត្តបន្ទាយមានជ័យឱ្យដឹងនៅព្រលប់ថ្ងៃទី២៩ខែមេសាថា៖សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនមេខ្យលឆបោកលើពលករខ្មែរទាំង៤៦នាក់បាននៅឡើយ៕S/

website_news/2020300403.txt · Last modified: 2020/04/30 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki