website_news:2020300406

ត្រៀមថវិកា៣០០លានដុល្លារ ជួយទ្រទ្រង់ពលករខ្មែរដែលមិនអាចត្រឡប់ទៅធ្វើការនៅបរទេស

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 29 April, 2020

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ការខ្វះខាតរបស់ពលករខ្មែរចំណាកស្រុក ក្នុងពេលពួកគាត់មិនអាចត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញបាន ចន្លោះពេលពិភពលោកមានវិបត្តិកូវីដ-១៩។

នេះជាការបញ្ជាក់របស់លោកស្រី ជូ ប៊ុនអេង នៅទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសកិច្ចប្រជុំគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការ សហប្រជាជាតិ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអង្គការ IOM ព្រមទាំងស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធជាច្រើន។ លោកស្រីបញ្ជាក់ថា ថវិកាប្រហែល ៣០០លានដុល្លារអាមេរិកនេះ សម្រាប់បម្រុងជាជំនួយគាំពារសង្គម ក៏ដូចជាសន្តិសុខស្បៀង ដែលគ្រោងនឹងដំណើរការអនុវត្តន៍នៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំនេះ។

ទោះជាយ៉ាងនេះក្តី លោកស្រី បានពន្យលបន្ថែមថា ការផ្តល់ជូនការឧបត្ថម្ភនេះ គ្រាន់តែជាការដោះស្រាយបញ្ហាជួយសម្រាល ប៉ុន្តែពលករខ្វះខាតត្រូវតែគិតគូរអំពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ ដើម្បីធានាផ្គត់ផ្គង់ខ្លួនឯងបន្ថែមនៅក្នុងការរស់នៅប្រចាំថ្ងៃក្នុងកាលៈទេសៈនេះ៕

website_news/2020300406.txt · Last modified: 2020/04/30 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki