website_news:2020300407

ក្រសួងការងារ ស្នើឱ្យពលករដែលទើបមកពីបរទេស ជួយក្រុមគ្រួសារធ្វើស្រែចំការ ដាំដុះ

https://kleykley.sabay.com.kh/ 29-04-2020

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលករខ្មែរដែលបានវិលត្រឡប់មកកម្ពុជា ចូលរួមជួយក្រុមគ្រួសារដើម្បីធ្វើស្រែចំការ ដាំដុះ និងរបរកសិកម្មផ្សេងទៀត ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មីធ្វើនៅក្នុងស្រុក ឬចង់វិលត្រឡប់ទៅក្រៅប្រទេសវិញ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងការងារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ថា ពេលពលករខ្មែរត្រឡប់មកវិញ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរនៅតាមច្រកទ្វារព្រំដែនដើម្បីអនុវត្តវិធានការត្រួតពិនិត្យសុខភាពនិងចត្តាឡីស័ក១៤ថ្ងៃ នៅពេលទៅដល់ស្រុកកំណើតវិញ ស្របតាមនីតិវិធីដែលកំណត់ដោយក្រសួងសុខាភិបាល និងក្រុមការងាររាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ។ក្រសួងការងារបន្តថា ក្នុងករណីបងប្អូនពលករ មានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍។ ករណីមានបំណងស្វែងរកការងារថ្មីធ្វើ ត្រូវទាក់ទងទៅមន្ទីរការងារថ្មីធ្វើនៅក្នុងស្រុក ឬចង់វិលត្រឡប់ទៅក្រៅប្រទេសវិញ៕

website_news/2020300407.txt · Last modified: 2020/04/30 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki